Web - Amazon

We provide Linux to the World


We support WINRAR [What is this] - [Download .exe file(s) for Windows]

CLASSICISTRANIERI HOME PAGE - YOUTUBE CHANNEL
SITEMAP
Audiobooks by Valerio Di Stefano: Single Download - Complete Download [TAR] [WIM] [ZIP] [RAR] - Alphabetical Download  [TAR] [WIM] [ZIP] [RAR] - Download Instructions

Make a donation: IBAN: IT36M0708677020000000008016 - BIC/SWIFT:  ICRAITRRU60 - VALERIO DI STEFANO or
Privacy Policy Cookie Policy Terms and Conditions
ព្រះរាជាណាចក្រកម្ពុជា - Wikipedia

ព្រះរាជាណាចក្រកម្ពុជា

From Wikipedia

យើងកំពុងកែប្រែអត្ថបទនេះ។ លោកអ្នកក៏អាចជួយកែប្រែបានដែរ។
Image:Logotrans.PNG

ព្រះរាជាណាចក្រកម្ពុជា
ទង់ជាតិកម្ពុជា ព្រះឆ័យាល័ក្ខ កម្ពុជា
រាជធានី ភ្នំពេញ
ប្រមុខរដ្ឋ​ ព្រះមហាក្សត្រនរោត្តមសីហមុនី
ភាសា​ផ្លូវ​ការ​ ភាសាខ្មែរAşk

Arkadaşlık Dostluk Şiirler sevgili Av Videoları Av Köpekleri Satılık Av Tüfekleri Balık Avı Tavşan Avı Domuz Avı Av Oyunları Aşk Arkadaşlık Dostluk Şiirler sevgili

ភ្លេង​ជាតិ​ នគររាជ
បាវចនា​ Image:Kh-Motto.png
ផ្ទៃដី​

181,035 គម²

ចំនួន​ប្រជាជន​
 – Density/km²
14,071,000
 78/km²
Currency រៀល (KHR)
ល្វែង​ម៉ោង​ UTC +7
Telephone Code +855
Internet TLD .kh


ព្រះរាជាណាចក្រកម្ពុជា ឬ ប្រទេសកម្ពុជា ជាប្រទេសមួយ ស្ថិតនៅ អាស៊ីអាគ្នេយ៍ មានប្រជាជន ប្រមាណ ជាង ១៣លាននាក់ បន្តពី អាណាចក្រខ្មែរ ដែលមានឥទ្ធិពល យ៉ាងខ្លាំងក្លា គ្រប់គ្រងស្ទើរតែពាសពេញ ឧបទ្វីបឥណ្ឌូចិនចន្លោះសតវត្សទី ១១​ និង ១៤។ ប្រជាជនភាគច្រើន ជាជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធហីនយាន​ ហើយក៏មានលាយឡំ ផងដែរនូវ ជនជាតិចាម (ខ្មែរឥស្លាម) និង​ ជនជាតិភាគតិចដទៃ ច្រើនទៀតរស់នៅតាម តំបន់ភ្នំដាច់ស្រយាល។ ប្រទេសកម្ពុជាមានផ្ទៃដី ១៨១.០៣៥ គីឡូម៉ែតការ៉េមានព្រំដែនជាប់ប្រទេសថៃនៅខាងលិច និងពាយ័ព្យ (៨០០គ.ម)​ ជាប់ប្រទេសឡាវ (៥៤១គ.ម) ខាងជើង និងជាប់ប្រទេសវៀតណាម (១.២២៨គ.ម) ប៉ែកខាងកើត និងអាគ្នេយ៍។ ឈូងសមុទ្រថៃស្ថិតនៅភាគខាងត្បូងនៃផ្ទៃ ប្រទេស។ ព្រំប្រទល់ទឹក លាតសន្ធឹង ប្រវែង ៤៤៣គ.ម តាមបណ្តោយ ឈូងសមុទ្រថៃ។ ទន្លេមេគង្គ ដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល និង ព្រៃវែង មកបំពេញ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជា។

Contents

[កែប្រែ] ប្រវត្តិសាស្ត្រ

អរិយធម៌របស់ប្រទេសកម្ពុជា​ បានកកើតឡើង តាំងពី សតវត្សទីមួយ​ មកម្ល៉េះ។​ រវាងសតវត្សទី៣ ទី៤ និងទី៥ អាណាចក្រភ្នំ និង ចេនឡា​ បានគ្រប់គ្រង ជាបន្តបន្ទាប់ លើទឹកដី ជ្រោយសុវណ្ណភូមិ រហូតដល់កំនើត អាណាចក្រខ្មែរ ដែលជា ប្រវត្តិសាស្ត្រ ដ៏រុងរឿងមួយនៅ អាស៊ី ពីសតវត្សទី៩​ ដល់ សតវត្សទី១៣។ ទោះបីជា អាណាចក្រ ខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។ ក្រោយពីការ វាយលុកដណ្តើមទឹកដី ជាបន្តបន្ទាប់ សៀម បានកាន់កាប់អង្គរ ហើយបោះបង់ចោលនៅ ឆ្នាំ១៤៣២។ រាជវង្សានុវង្ស បានប្តូរទៅ រាជធានី លង្វែក ហើយនៅតែរង ការវាយប្រហារជានិច្ចជាកាល ពីសំនាក់ សៀម​ និង យួន រហូតឈានទៅដល់ ការបែកបាក់បន្ទាយលង្វែក នៅឆ្នាំ ១៥៩៤។ នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តម ដែលបានតែងតាំងជា មហាក្សត្រ ដោយពួកសៀម បានស្វែងរកការ ការពារពីបារាំង។ ឆ្នាំ១៨៦៧ ស្តេចសៀម បានចុះហត្ថលេខាលើ សន្ធិសញ្ញា ជាមួយបារាំងអនុញ្ញាតិ ឱយគ្រប់គ្រងប្រទេសកម្ពុជាដោយប្តូរជាមួយនឹងការទទួលស្គាល់ជាផ្លូវការថាខេត្តបាត់ដំបង និង សៀមរាប ជាខេត្តរបស់សៀម ឬថៃ បច្ចុប្បន្ន។ ខេត្តទាំងនេះត្រូវបានប្រគល់មកឱយខ្មែរវិញ តាមសន្ធិសញ្ញាព្រំដែនឆ្នាំ១៩០៦រវាងបារាំង ថៃ។ កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។​ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១​- ១៩៤៥ កម្ពុជាទាមទារឯករាជ្យបានពីបារាំងថ្ងៃទី ៩ វិច្ឆិកា ១៩៥៣​ ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។ ឆ្នាំ១៩៥៥ សីហនុបានដាក់រាជ្យថ្វាយបិតាព្រះអង្គ ដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រី។ នៅពេលព្រះ បិតាសោយទីវង្គត ព្រះបាទសីហនុបានក្លាយជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា។ ដោយសារ សង្គ្រាមវៀតណាម ចេះតែបន្ត ព្រះអង្គបាន ប្រកាន់នយោបាយ ឯករាជ្យមិនចូលបក្សសំព័ន្ធរហូតដល់ ការបណេ្តញចេញ ពីតំនែងដោយ រដ្ឋប្រហារ យោធា ឆ្នាំ១៩៧០ដោយលោកសេនាប្រមុខ លន់ ណុល និងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ នៅពេលព្រះអង្គយាងចេញក្រៅប្រទេស។ សីហនុបានរៀបចំជាថ្មី ​ជាមួយក្រុមកុម្មុយនិស្ត ខ្មែរក្រហម ដោយវាយបានជាបន្តបន្ទាប់តំបន់ខ្ពង់រាបនិងជំរុញបន្ថែមការ ទំលាក់រដ្ឋាភិបាលលន់ ណុល ហើយបានក្លាយជាការចាប់ផ្តើមនៃសង្គ្រាមស៊ីវិល។ ក្រោយ ការឡើងកាន់អំនាច ដោយ រដ្ឋាភិបាល លន់ ណុល សហរដ្ឋអាមេរិច បានទំលាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។​ ខ្មែរក្រហម វាយចូលក្រុងភ្នំពេញបាននៅឆ្នាំ១៩៧៥ ហើយប្តូរឈ្មោះប្រទេសជាកម្ពុជាប្រជាធិបតេយ្យ ដឹកនាំ ដោយ ប៉ុល ពត។ ខែវិច្ឆិការ ១៩៧៨ វៀតណាម វាយចូលកម្ពុជា​ ហើយបន្តក្នុងទស្សវត្សឆ្នាំ១៩៨០។ ការស្វែងរក សន្តិភាពចាប់ផ្តើមនៅឆ្នាំ១៩៨៩នៅប៉ារីស ហើយសំរេចជោគជ័យនៅខែតុលា ១៩៩១ ។​ អង្គការសហប្រជាជាតិ ត្រូវបានផ្តល់អំនាចក្នុងការស្វែងរកបទឈប់បាញ់នៅកម្ពុជា និងដោះស្រាយ កិច្ចការ អន្តោប្រវេសន៍ និង ការកាត់បន្ថយសព្វាវុធ។ ក្រោយពីការមិនចុះសំរុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង​ នយោបាយនៅកម្ពុជា ការស្តារ ហេដ្ឋារចនាសំព័ន្ធ បានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹង លំនឹង នយោបាយ បានវិលត្រលប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើបនៅឆ្នាំ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល ។

Enlarge

[កែប្រែ] នយោបាយ

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាលសេរីពហុបក្ស និងមាន​ព្រះមហាក្សត្រជាប្រមុខរដ្ឋ។ នាយករដ្ឋមន្ត្រី​ត្រូវបានតែងតាំងដោយ​ព្រះមហាក្សត្រ​ ដោយមានការផ្តល់យោបល់ និង​ឯកភាពពីរដ្ឋសភា។ នាយករដ្ឋ មន្ត្រីនិងមន្ត្រីក្រសួង​ក្រោមឱវាទ​កាន់អំនាចនិតិប្រតិបត្តិ។ អំនាចនិតិបញ្ញត្តិជាការទទួលខុសត្រូវរបស់ រដ្ឋសភា និងព្រឹទ្ឋសភា។

ព្រះអង្គម្ចាស់នរោត្តមសីហមុនី ត្រូវបានជ្រើសឡើងនៅថ្ងៃទី១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ងក្រោយពីការដាក់រាជ្យ​យ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រ​ព្រះបាទ នរោត្តមសីហនុ មួយសប្តាហ៍មុន។ ព្រះបាទនរោត្តមសីហមុនីត្រូវបានសំរេច ឱយឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩​ តុលា។ មហាក្សត្រជានិមិត្តរូប និងមិនចូលរួម ក្នុងឆាក​នយោបាយឡើយ។ ព្រះបាទនរោត្តម​សីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង​ នៅលីវ។ BBC បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុង​ឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុង គណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំនូលរបស់ប្រជាជន។

[កែប្រែ] បំនែងចែករដ្ឋបាល

ប្រទេសកម្ពុជាត្រូវបានមាន​២០​ ខេត្ត និង​ ៤ ក្រុង និង​បែងចែកជាបន្តបន្ទាប់ទៀតជាស្រុក ឃុំ ភូមិ និងកោះ

[កែប្រែ] ក្រុង

[កែប្រែ] ខេត្ត

[កែប្រែ] កោះ

  • កោះកុង
  • កោះពូលវ៉ៃ
  • កោះរង់
  • កោះសន្លឹម
  • កោះសេះ
  • កោះតាំង
  • កោះថាស
  • កោះត្រល់ (គ្រប់គ្រងដោយវៀតណាមមានឈ្មោះ Phu Quc)
  • កោះត្រលាច
  • កោះទ្រាស

ភ្នំពេញជាមជ្ឈមណ្ឌលដែលមានប្រជាជនច្រើនជាងគេ ១លាននាក់​ ក្នុងចំនោមប្រជាជនកម្ពុជាទាំង អស់១៣លាននាក់។​ មណ្ឌលគិរី ជាខេត្តធំជាងគេតែមានប្រជាជនតិចជាងគេ ស្ថិតនៅតំបន់ខ្ពង់រាប ភាគឥសានជាប់ព្រំដែនវៀតណាម។

[កែប្រែ] ទំនាក់ទំនងអន្តរជាតិ

ប្រទេសកម្ពុជាជាសមាជិក នៃអង្គការសហប្រជាជាតិ និងភ្នាក់ងារជំនាញដទៃទៀតដូចជា ធនាគារ ពិភពលោក និងមូលនិធិរូបិយប័ណ្ណអន្តរជាតិ។​ ក៏ជាសមាជិកផងដែរនៃធនាគារអភិវឌ្ឍអាស៊ី អាស៊ាន និង​ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី ១៣ តុលា ២០០៤។ កម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលនៃអាស៊ីខាងកើត។

បន្ទាប់ពីលំនឹងនយោបាយមក កម្ពុជាបានខិតខំកសាងនយោបាយការទូតជាមួយប្រទេសជាច្រើន រដ្ឋាភិបាលបានរាយការណ៍ថាមាន២០ស្ថានទូតនៃប្រទេសជិតខាងនៅអាស៊ីនិងប្រទេសចូលរួម សំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសដូចជា សហរដ្ឋអាមេរិច អូស្ត្រាលី កាណាដា ចិន សហគមអឺរ៉ុប ជប៉ុន និង រុស្សី។

ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទស្សវត្សបានកន្លងផុតទៅ ជំលោះព្រំដែនរវាងកម្ពុជានិង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និង​ព្រំប្រទល់ខ្លះទៅក្នុងប្រទេស វៀតណាមនិង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់និងតំបន់ព្រំដែនខាងប្រទេសថៃ។

ខែ មករា ២០០៣ កុបកម្មក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃ ស៊ុវណាន់ ខុងយិង លើ ប្រាសាទអង្គរវត្ត ផ្សព្វផ្សាយ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយនាយករដ្ឋមន្ត្រី ហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា​ និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។​ ព្រំដែនត្រូវបានបើកឱយ ដំនើរការឡើងវិញនៅថ្ងៃទី ២១ ខែ មិនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបាន​ចំនាយ ៦លានដូល្លា អាមេរិច ដើម្បីជាសំនងការខូចខាតស្ថានទូតថៃ និង យល់ព្រមសងការខូចខាតលើអាជីរកម្មឯកជនថៃ។

[កែប្រែ] ភូមិសាស្ត្រ

ប្រទេសកម្ពុជាមានផ្ទៃដី ប្រហែល១៨១ ០៣៥ គីឡូម៉ែតការេ មានព្រំដែនដីគោក ខាងជើង និង​ខាងលិច ជាប់ប្រទេសថៃ ៨០០គ.ម ជាប់ប្រទេសឡាវ៥៤១គ.មភាគខាងឥសាន និងជាប់ប្រទេសវៀតណាម១២២៨គ.មភាគខាងកើតនិងអាគ្នេយ៍ ។ ព្រំដែនសមុទ្រលាតសន្ធឹងលើឈូងសមុទ្រថៃ ប្រវែង៤៤៣ គ.ម។

ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ ដោយសារជំនន់បឹងទន្លេសាបដែលមានទំហំ ២៥៩០គម២ នៅខែប្រាំង និងលាតសន្ធឹងដល់២៤៦០៥គម២ នៅរដូវវស្សា។ ទីទំនាបនេះបង្ករ លក្ខណៈសម្បត្តិយ៉ាងប្រសើរសំរាប់ការស្រោចស្រពស្រែចំការជារៀងរាល់ឆ្នាំ។ ៧៥%នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិចជាង១០០ម លើនីវ៉ូទឹកសមុទ្រ​ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០ ១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ម) តាមបណ្តោយពំ្រដែនជាប់តំបន់ឥសានប្រទេសថៃ។ ភ្នំឱរ៉ាល់មាន កំពស់ខ្ពស់ជាងគេ(១៨១៣ម) ស្ថិតនៅក្បែរខេត្តពោធិ៍សាត់។ សីតុណ្ហភាពស្ថិតនៅចន្លោះ១០ទៅ១៥អង្សារសេ និង​ទទួលឥទ្ធិពលខ្យល់មូសុង។ មូសុងនិរតីបក់ នាំយកខ្យល់សើមពីឈូងសមុទ្រថៃ និង​មហាសមុទ្រឥណ្ឌា ពីខែឧសភាដល់តុលា បណ្តាលឱយ មានភ្លៀងធ្លាក់ច្រើននៅខែកញ្ញា និង តុលា។ មូសុងអាគ្នេយ៍នាំមកនូវរដូវប្រាំងពីខែវិច្ឆិកាដល់មិនា ហើយស្ងួតខ្លាំងនៅខែមករា​ និង​កុម្ភៈ។

[កែប្រែ] សេដ្ឋកិច្ច

ទោះបីជាមានការរីកចំរើនថ្មីៗក៏ដោយ សេដ្ឋកិច្ច​ប្រទេសកម្ពុជានៅតែរងឥទ្ធិពលអាក្រក់ពីសង្គ្រាម ស៊ីវិល ជំលោះផ្ទៃក្នុង និងអំពើពុករលួយ។ ចំនូលបានកើនឡើងយ៉ាងឆាប់រហ័ស តែនៅមានកំរិត ទាបនៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់។ ប្រជាជនភាគច្រើនពឹងផ្អែកលើ កសិកម្ម។​ ស្រូវ ត្រី ឈើ វាយនភ័ណ និង កៅស៊ូជាវត្ថុនាំចេញជាចំបង។ ដៃគូសេដ្ឋកិច្ចសំខាន់ៗ សំរាប់ការនាំចេញរួមមាន សហរដ្ឋអាមេរិច សិង្ហបុរី ជប៉ុន ថៃ ចិន ឥណ្ឌូនេស៊ី និង ម៉ាលេស៊ី។

[កែប្រែ] ប្រជាជន

[កែប្រែ] វប្បធម៌ និង កីឡា

[កែប្រែ] គមនាគមន៍

[កែប្រែ] ឯកសារយោង

  • អត្ថបទជាភាសាអង់គ្លេស[1]





[កែប្រែ] មើលបន្ថែម


This article is a stub. You can help Wikipedia by expanding it.

Our "Network":

Project Gutenberg
https://gutenberg.classicistranieri.com

Encyclopaedia Britannica 1911
https://encyclopaediabritannica.classicistranieri.com

Librivox Audiobooks
https://librivox.classicistranieri.com

Linux Distributions
https://old.classicistranieri.com

Magnatune (MP3 Music)
https://magnatune.classicistranieri.com

Static Wikipedia (June 2008)
https://wikipedia.classicistranieri.com

Static Wikipedia (March 2008)
https://wikipedia2007.classicistranieri.com/mar2008/

Static Wikipedia (2007)
https://wikipedia2007.classicistranieri.com

Static Wikipedia (2006)
https://wikipedia2006.classicistranieri.com

Liber Liber
https://liberliber.classicistranieri.com

ZIM Files for Kiwix
https://zim.classicistranieri.com


Other Websites:

Bach - Goldberg Variations
https://www.goldbergvariations.org

Lazarillo de Tormes
https://www.lazarillodetormes.org

Madame Bovary
https://www.madamebovary.org

Il Fu Mattia Pascal
https://www.mattiapascal.it

The Voice in the Desert
https://www.thevoiceinthedesert.org

Confessione d'un amore fascista
https://www.amorefascista.it

Malinverno
https://www.malinverno.org

Debito formativo
https://www.debitoformativo.it

Adina Spire
https://www.adinaspire.com